នាទីកំនាព្យ


                                  នឹកអូនត្រឹមអនុស្សាឯកា


សុរិយាទន់ទាបរាបអស់ស្តង្គត់                             ចាក់ចេញរលត់ផុតអស់រស្មី

ពេលនោះអន្ឋិកាលក៏ចូលគ្មាតគ្មៃ                      ជំនួសសព្វអ្វីនាក្នុងលោកកា។

មនុស្សម្នាចាក់វាលចោលស្រែចំការ                  សត្វចាក់អាហារស្វែងរកទ្រនំ

ពន្លឺចាក់មេឃមានទុក្ខសែនធំ                             រុក្ខជាតិទួញយំចេញចាក់សណ្តាន។

យប់ចូលមកដល់ខ្វល់អស់អង្គប្រាណ                ងងិតអស់ស្ថានអស់ទីធរណី

ខ្លះយកជង្កៀងរឺអង្គីសនី                                       គ្រាន់ជាវិធីបំភ្លឺសព្វនៃ...។

សម្រែកសត្វយំនាពេលរាត្រី                                បង្កប់អត្តន័យដ៏សែនព្រឺព្រួច

ពន្លឺខ្សោះខ្សោយព្រោះខែរនោច                            ដូចចិត្តផ្សារខ្លោចព្រោះនឹកស្ងួនពេក។

ក្រលេកមើលផ្កាយដែលនៅលើមេឃ​               ស្ទើរស្រក់ទឹកភ្នែកព្រោះនឹកជីវ៉ា

ចង់ស្តីចង់ស្និទនឹងស្រស់កន្និដ្ឋា                          មិនដឹងវាចាយ៉ាងណាទើបសម្យ ។

ខ្ទមស្បូវកំសត់រាត្រីសន្តំ                                      ដួងចិត្តសុក្ខខុមពេលជួបភ័ត្រ្តា

លួចនឹកម្នាក់ឯងទាំងចិត្តឯកា                         ទាំងស្រស់ជីវានិតនៅសែនឆ្ងាយ។

អង្គុយកៅអីភ្នែកមើលទៅផ្កាយ                        គិតនឹកឆោមឆាយភក្រ័មូលក្រឡង់

ថ្ងែគិតយប់គិតឥតមានបង្អង់                               ភត្រាតូចតន់សែនល្អអាណែក។

តារាព្រងព្រាតរះលើវេហា                                    មានគូរកែសារល្អុកល្អើនមានន័យ

ចំណែករូបខ្ញុំនេះបាត់រូបស្រី                              ឃើញត្រឹមស្រមៃគ្មានថ្ងៃបានជួប។

ច័ន្ទចរណ៍ឡយលឿនទាំងចិត្តឯកា                 ផ្សងជោគវាសនាតាមមេឃប្រាកដ

ពពកខ្មៅបាំងពន្លឺរលត់                                     និរាសនិងព្រតព្រោះពេលវេលា។

សន្សើមយប់ជ្រៅសែនត្រជាក់                          កាយខ្ញុំស្ពួនស្ពាក់ញាក់ញ័រអស់ប្រាណ

ខំគិតរះរកតាក់តែងអោយបាន                       ផ្ញើរជួនកល្យាមិនអោយឃ្លៀងឃ្លាត។

ឱ...! បុប្ផាអើយ ! បុប្ផាគយមែង                         អោយរៀមចំបែងអួលអាក់ក្នុងចិត្ត

ស្អាត់អ្វី ស្អាត់ម្លេះ ណាស្រស់វមិត្រ                   គូរព្រេងពីព្រឹទ្ធចារមករឺអ្វី។

កំនាព្យចិត្តនឹកតាក់តែងដោយខ្ញុំ                   មានពាក្យមិនសមសូមទានអភ័យ

សូមកុំប្រកាន់ប្រាជ្ញាខ្ញុំខ្លី                                 ជ្រុលពាក្យនិងន័យអភ័យប្រាកដ។





                                                                             រៀបរៀងដោយៈ នឿន អាណុចត្រា

No comments:

Post a Comment